|
|
ទោះសល់១ប្រកួតក្នុងដៃ ក្រុមជម្រើសជាតិអ៊ីតាលី បានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីបានយកឈ្នះលើក្រុមស្វីសក្នុងលទ្ធផល ៣-០ នៅជើងទី២យប់មិញ
អ៊ីតាលី ពិតជាខ្លាំងមែនសម្រាប់ការប្រកួត Euro 2020 នេះ។ ពួកគេលេង២ប្រកួតកន្លងមកឈ្នះទាំងពីរ និងបិទដៃគូមិនឱ្យរកគ្រាប់បាល់បានថែមទៀត។ ជ័យជម្នះលើក្រុមស្វីសនៅយប់មិញ ៣-០ បានបញ្ជាក់ជាស្រេចថាក្រុមមួយនេះមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រជែងជាមួយក្រុមដទៃទៀតហើយ។
ដោយ៣គ្រាប់ទល់ស្វីសនៅយប់មិញនេះរកបានដោយ Locatelli ២គ្រាប់នៅនាទី២៦និង៥២។ ខណៈដែលគ្រាប់ទី៣រកបានដោយ Immobile នៅនាទី៨៩។ អ៊ីតាលីពេលនេះមាន៦ពិន្ទុពេញឈរកំពូលតារាង និងបានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយមុនគេហើយ
Premier League Man City VS Tottenham Match ...
Premier League Arsenal VS Leeds United Match ...
ខ្ញុំសប្បាយចិត្តដែលនេះគឺជាលើកទីមួយហើយ ដែលខ្ញុំបានលេងជាមួយប្អូនប្រុសខ្ញុំ។ ខ្ញុំក៏មានមោទកភាពសម្រាប់គេដែរ ដែលគេអាចលេងនៅលីគកំពូលកម្ពុជាបាន។...
គេហទំព័រផ្លូវការរបស់ក្លឹបនៅ Premier League បានបញ្ជាក់ថា Leeds United បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Noah Okafor ពីក្លឹប AC Milan ។...
Claudio Echeverri បានចូលរួមជាមួយ Bayer Leverkusen ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Manchester City ។...